Khmer

        ក្នុងនាមជាកូនខ្មែរមួយរូប យ៉ាងហោចណាស់ក៏ត្រូវដឹងនៅប្រវត្តិសាស្ត្រតិចតួចរបស់ប្រទេសខ្លួនដែរ។ នៅក្នុងជុំសិក្សាទី៤នេះ នៅក្នុងថ្នាក់ខ្មែរយើង បានផ្តោត​ ទៅលើប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដូចជា អត្ថន័យនៃពាក្យខ្មែរ និងកម្ពុជា កវីចំណាននៅប្រទេសកម្ពុជា និង ការអភិវឌ្ឍន៍នៃភាសាខ្មែរ។ ខ្ញុំ បានរៀនជាច្រើនទាំងទងអំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ អត្ថន័យនៃពាក្យខ្មែរ និងកម្ពុជា គឺជាចំណុចសំខាន់មួយដែរ​ កូនខ្មែរទាំងអស់ត្រូវដឹង ពីព្រោះ នៅមានកូនខ្មែរមួយចំនួននៅមិនទាន់ដឹងថា តើដើមកំណើតពាក្យខ្មែរមកពីណានៅឡើយទេ? សម្រាប់កវីចំណាននៅប្រទេសកម្ពុជាវិញ គឺមានច្រើនជាងដែរយើង នឹងស្មានមិនដល់ ហើយគាត់បានផ្លាស់ប្តូរប្រទេសកម្ពុជា ជាច្រើន។ ជាចុងក្រោយ សម្រាប់ការអភិវឌ្ឍន៍នៃភាសាខ្មែរវិញគឺ ពិតជាប្លែកខ្លាំងមែន។

បទ បថ្យាវត្ត

ប៉ូលិសចរាចរណ៍

ជាបឋមក្នុងនាមជាកវី តែងកំណាព្យថ្មីសម្រាប់សង្គម

ដែរបានផ្តោតទៅលើគ្រប់ភារម្យ ដែរលោកសង្គមមិនបានឃើញ។

មនុស្សគ្រប់គ្នាគួរតែដឹងថា មិនមាននាក់ណាមិនចង់អញ្ជើញ

លោកប្រាក់លោកកាកឲ្យយើងបានឃើញ ព្រោះវាជាភ្លើងដល់យើងគ្រប់គ្នា។

ប៉ូលិសចរាចរណ៍ជារឿងមួយ​ គាត់ក៏បានជួយមនុស្សគ្រប់គ្នា

ហើយគាត់មិនសូវមានពេលវេលា ដូចមនុស្សគ្រប់គ្នាគិតនោះឡើយ។​

សូមមនុស្សគ្រប់គ្នាចូលរួមជួយគិត ថាតើលោកចិត្តគិតត្រូវឬនៅ

ថាប៉ូលិសចរាចរណ៍ចង់តែទៅ យកលុយជាផ្លូវសម្រាប់ធ្វើការ។

មានប៉ូលិសច្រើនដែរធ្វើបែបនេះ ហើយថែមទាំងជិះពីលើរាជការ

ពួកគាត់ចេះតែធ្វើមិនគិតថា តើវាយ៉ាងណាទៅថ្ងៃខាងមុខ។

នៅមានប៉ូលិសមួយចំនួនទៀត ដែរគាត់ចេះឈ្លៀតទៅធ្វើការផ្សេង

ពីព្រោះគាត់មិនដែរចេះឈរលេង រួមទាំងពេលគេងក៏មិនគ្រប់ផង។

គាត់ចូលចិត្តរកលុយដោយសុច្ចរិត គាត់មិនចូលចិត្តលួចរបស់គេ

ហើយគាត់ថែមទាំងមិនយកលុយគេ គាត់មិនចេះទេរឿងពុករលួយ។